(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងគោលដៅក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានប្រកាសជ្រើសរើសនិស្សិតចំនួន ៣០០នាក់បន្ថែមទៀត ឱ្យចូលរៀនថា្នក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ ឆ្នាំសិក្សា ២០២៣–២០២៤។

នៅក្នុងសេចក្តីជូនដំណឹងរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ទៀតថា ថា្នក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ ឆ្នាំសិក្សា ២០២៣–២០២៤ សិក្សាលើឯកទេស និងជំនាញដូចជា៖ ឯកទេសសំណង់សាធារណការ, ឯកទេសគ្រប់គ្រងការដឹកជញ្ជូន និងភស្តុភារកម្ម ,ឯកទេសនាវាចរណ៍៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់វិទ្យាស្ថានតេជោសែន៖