(ជប៉ុន)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃបណ្ដាញទីក្រុងវៃឆ្លាតអាស៊ាន-ជប៉ុនលើកទី៥ នៅទីក្រុង Tsukuba ប្រទេសជប៉ុន។

នៅក្នុងសន្ទរកថាបើក លោកបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យអ្នកចូលរួមប្រើប្រាស់ឱកាសខួបទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការដោះស្រាយការប្រឈមនៃទីក្រុង ក៏ដូចជា៖ ពន្លឿនការអភិវឌ្ឍទីក្រុងវៃឆ្លាត និងប្រកបដោយចីរភាពផងដែរ។

នៅថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានបន្តជួបពិភាក្សាការងារជាមួយ បណ្ឌិត Igarashi Tatsuo អភិបាលក្រុង Tsukuba។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហានានា ដែលជួបប្រទះដោយសហគមន៍ផ្សេងៗ នៅក្នុងទីក្រុង៕