(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជានៅពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ប្រធានសវនកម្មផ្ទៃក្នុង នៃធនាគារកណ្តាលប្រទេសអាស៊ានលើកទី៨ លើប្រធានបទ «ការលើកកម្ពស់អភិបាលកិច្ច ក្នុងបរិយាកាសនៃ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស»។

ពិធីបើកកិច្ចប្រជុំនេះធ្វើឡើង ក្រោមការចូលរួមពីលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

កិច្ចប្រជុំថ្នាក់ប្រធានសវនកម្មផ្ទៃក្នុង នៃធនាគារកណ្តាលប្រទេសអាស៊ានលើកទី៨ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាពសវនកម្មផ្ទៃក្នុងប្រកប ដោយស្តង់ដារវិជ្ជាជីវៈ សំដៅពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៃធនាគារកណ្តាល និងផ្តល់ឱកាសដល់មន្រ្តីសវនកម្មផ្ទៃក្នុង នៃធនាគារកណ្តាលអាស៊ាន ក្នុងការផ្លាស់ប្តូរ បទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ។

លោក ស៊ុំ សន្និសិទ្ធ ក៏បានលើកឡើងថា ការលើកកម្ពស់អភិបាលកិច្ច ជាតួនាទីដ៏សំខាន់របស់ សវនករផ្ទៃក្នុង ក្នុងការថែរក្សាប្រសិទ្ធភាពអភិបាលកិច្ច និងពង្រឹងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន

កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីថ្នាក់ប្រធាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងសវនករជាន់ខ្ពស់មកពីធនាគារកណ្តាលអាស៊ានចំនួន១០ធនាគារអភិវឌ្ឍអាស៊ី (ADB) និង ធនាគារកណ្តាលប្រទេសអូស្ត្រាលី៕