(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានចុះបង្រ្កាបរថយន្ដសាំងយ៉ុង ដឹកឈើ១គ្រឿង គ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិបន្ទាយ ឃុំគោលាប ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រតិបត្តិការចុះបបង្ក្រាបរថយន្តដឹកឈើខុសច្បាប់នេះ បានធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្ដមសេនីយីត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី អុឹម ចិត្រា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី។

យោងតាមរបាយការណ៍របស់អាវុធហត្ថស្រុកចិត្របុរី បានឱ្យដឹងថា កម្លាំងអាវុធហត្ថបានឃាត់ចាប់បារថយន្ត ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ដឹកឈេីអារប្រភេទលេខ១ (ឈ្លីក) គ្មានលិខិត្តអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

តាមរបាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងប្រត្តិបត្តិការបង្រ្កាបនោះ មិនស្គាល់អត្តសញ្ញាណម្ចាស់ឈើទេ ព្រោះពេលកម្លាំងចុះបង្រ្កាបអ្នកបេីកបររថយន្ដបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាងឈើ និងរថយន្ដត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកបណ្ដោះអាសន្ម នៅស្ថានីយបណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕