Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលអន្តោប្រវេសន៍ បន្តយុទ្ធនាការចុះឃាត់ខ្លួនកម្មករជនជាតិចិន១៩០នាក់ នៅការដ្ឋានសំណង់ Sino Great Wall

16-08-2016 07:45

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងថា នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការសម្របសម្រួល ពីតំណាងអយ្យការផងនោះ បានបន្តយុទ្ធនាការចុះទៅឃាត់ខ្លួន កម្មករជនជាតិចិន១៩០នាក់ នៅការដ្ឋានសំណង់ Sino Great Wall នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ការឃាត់ខ្លួនពួកគេនេះ គឺមូលហេតុដោយសារតែពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងធ្វើជាកម្មករសំណង់ដោយខុសច្បាប់ ក្នុងការដ្ឋានសំណង់ Sino Great Wall មួយនេះ។

លោកថា «នៅពេលនេះ ជនបរទេសទាំងអស់ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ឯកសារ លិខិតឆ្លងដែន ទិដ្ឋាការ និងសៀវភៅការងារ ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍»