(តាកែវ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ បន្ទាប់ពីបញ្ចប់ការសំណេះសំណាលជាមួយបងប្អូនអាជីវករ និងប្រជាពលរដ្ឋ ក្នុងផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ រួចមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដំណើរចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហាំង-ងោ ស្មៅខ្ញី ដែលមានទីតាំងជាប់ផ្លូវជាតិលេខ២ នៅជិតនឹងផ្សារសំរោងយ៉ោងផងដែរ។
ក្នុងឱកាសចុះសំណេះសំណាលនោះដែរ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការឧបត្ថម្ភការសាងសង់ នូវអគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ និងតារាងបាល់មួយ ជូនសាលាបឋមសិក្សា ហាំង ងោ ស្មៅខ្ញីផងដែរ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស៕