(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ ក្រសួងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីផ្ដល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡងបាក់ឌុប។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី២៦ ខែតុលានេះ បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ នឹងរៀបចំឡើងដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅអគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង ១៤៖៣០នាទី៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា៖