(ភ្នំពេញ)៖ បុរសជនជាតិចិនក្នុងអំពើប៉ុនប៉ងឃាតកម្ម លោក CHEN CHIEN PENG កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានចេញលិខិតបំភ្លឺមួយ ដោយច្រានចោលការអះអាងរបស់ជនជាតិចិន២នាក់ថា ​មិនជាប់ពាក់ព័ន្ធបទល្មើស នៅក្នុងអំពើប៉ុនប៉ងឃាតកម្មមកលើខ្លួន ដែលបានដាក់ជូនក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីកុំឲ្យមានការភាន់ច្រឡំចំពោះការលើកឡើងផ្ទុយពីការពិតរបស់ជនត្រូវចោទ។

នៅក្នុងលិខិតបំភ្លឺរបស់ខ្លួនជូនថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ, បុរសជនជាតិចិនរូបនេះ បានរៀបរាប់ពីដំណើររឿងដែលឈ្មោះ LEE, TSANG-JUI និងឈ្មោះ LIN, TZU-YI ព្រមទាំងបក្ខពួកជាច្រើននាក់ទៀត បានប្រើហិង្សាក្នុងអំពើប៉ុនប៉ងឃាតកម្មមកដល់ខ្លួនពិតប្រាកដមែន។

ការចេញលិខិតបំភ្លឺនេះ បានធ្វើឡើងក្រោយឈ្មោះ LEE, TSANG-JUI កាលពីពេលថ្មីៗនេះ បានចេញលិខិតសុំអន្តរាគមន៍ទៅកាន់ថ្នាក់ដឹកនាំទាំងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងប្រធានសាលាឧទ្ធរណ៍ សុំឲ្យដោះលែងពួកគេ ដោយសារពួកគេមិនជាប់ពាក់ព័ន្ធនឹងអំពើហិង្សាលើឈ្មោះ CHEN CHIEN PENG នោះឡើយនៅថ្ងៃកើតហេតុទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅហាងម៉ាស្សាមួយកន្លែងក្នុងខណ្ឌបឹងកេងកង។

ខាងក្រោមនេះជាខ្លឹមសារលំអិតនៃលិខិតបំភ្លឺរបស់ឈ្មោះ CHEN CHIEN PENG៖