(ភ្នំពេញ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីបច្ចុប្បន្នភាព និងឱកាសបន្ថែមទៀតនៃកិច្ចសហប្រតិបត្តការជាមួយទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ជាមួយលោក Bertrand Clochard ប្រធានក្រុមការងារតំណាងAFD ដោយមានការចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងបាត់ដំបង សាលារាជធានីភ្នំពេញ តំណាងក្រសួងធនធានទឹក និងឧតុនិយម និងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីពិភាក្សាអំពី ១៖ វឌ្ឍនភាពការងារ នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ២៖ បច្ចុប្បន្នភាព និងជំហានបន្តនៃការគ្រប់គ្រងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ និងការងារអាទិភាពសំខាន់ៗដែលគ្រោងសហការបន្ត៕