(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៩នាក់ រងរបួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២៣គ្រឿង រួមមានម៉ូតូចំនួន១៨គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ស្រវឹង, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, មិនប្រកាន់ស្តាំ និងប្រជែង ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២២នាក់ (យប់១៤នាក់)។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ២,៩៨៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,២៣៦គ្រឿង និងពិន័យសរុបចំនួន១,៧៥២គ្រឿង ៕