(ភ្នំពេញ)៖ កម្ពុជា-វៀតណាម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរួមគ្នា ដោយបន្តកសាងចំណងសាមគ្គីភាព និងមិត្តភាព ដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ ដើម្បីបង្កើត នូវបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យូរអង្វែង ដែលជាប្រយោជន៍ វិបុលភាព និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិទាំងពីរ។

ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងពិធីបើកតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច ការពារជាតិ វៀតណាម-កម្ពុជា ឆ្នាំ2០២៣ នៅមជ្ឍមណ្ឌលសន្និបាតពិពរ័ណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិកម្ពុជា និង​ឧត្តមសេនីយ៍ឯក​បម្រុង វូ ហៃសាន (VU Hai San) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

នាឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិកម្ពុជា បានថ្លែងថា «គិតមកដល់ពេលនេះ ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម គឺមានរយៈពេល ៥៦ឆ្នាំ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២៣)។ ឈរលើបាវចនានៃប្រទេសជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ និងនិរន្ដរភាពយូរអង្វែង ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានសង្កត់ធ្ងន់លើការប្ដេជ្ញា ចិត្តរួមគ្នា ដោយបន្តកសាងចំណងសាមគ្គីភាព និងមិត្តភាព ដ៏មានតម្លៃរបស់ ប្រជាជាតិទាំងពីរ ដើម្បីបង្កើតនូវបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យូរអង្វែង ដែលជាប្រយោជន៍ វិបុលភាព និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិទាំងពីរ»

នាយឧត្តមសេនីយ៍បានបន្ដថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានភាពស្មុគស្មាញក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានបន្តមានការវិវឌ្ឍន៍ជាលំដាប់ ដោយមានភាពទូលំទូលាយ និងស៊ីជម្រៅ ដែលនេះគឺជាកត្តាដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែក ការពារសុខសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនា ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នាង ផាត បានបន្តទៀតថា ការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ចការពារជាតិនេះ បានជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា ដែលនេះ ព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ដើម្បីរឹតចំណងមិត្តភាពប្រពៃណី និងកិច្ចសហ ប្រតិបត្តិការសម្រាប់ការ អភិវឌ្ឍន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច។ ជាពិសេសពិព័រណ៍សេដ្ឋកិច្ចការពារជាតិនេះ បង្កើតលក្ខខណ្ឌដ៏ល្អប្រពៃមួយ សម្រាប់ពាណិជ្ជករទាំងពីរប្រទេស បានជួបប្រាស្រ័យទាក់ទងគ្នា ដើម្បីស្វែង រកឱកាសក្នុងការពង្រីកទីផ្សារ បង្កើនកិច្ចសហប្រតិបត្តិការក្នុងផលិតកម្ម និងអាជីវកម្ម បណ្ដាក់ទុនរួមគ្ន បង្កើតភាពជាដៃគូ និងជំរុញការនាំចេញទំនិញ រួមចំណែកក្នុងការផ្សព្វផ្សាយម៉ាកយីហោ រូបភាព ផលិតផល សេវាកម្ម ធុរកិច្ច នៃប្រទេសទាំងពីរ។

សូមជម្រាបដែរថា រាល់សកម្មភាពសំខាន់ៗ នៃការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច រួមមាន៖

* សកម្មភាពនៃការតាំងពិព័រណ៍ដើម្បីបង្ហាញ និងណែនាំនូវរូបភាពគំរូមួយចំនួនស្តីពីចំណងមិត្តភាព ជាប្រពៃណីរវាងបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ផ្សព្វផ្សាពីសមិទ្ធិផល សេដ្ឋកិច្ច និងការពារជាតិរួមរបស់កងទ័ពប្រជាជនវៀតណាមនាពេលថ្មីៗនេះ។

* សកម្មភាពនយោបាយ និងសង្គម មានដូចជាការផ្តល់អំណោយដល់គ្រួសារអ្នកនយោបាយ និង គ្រួសារបានរួមចំណែកជាមួយបដិវត្តន៍នៃរាជធានីភ្នំពេញ ផ្តល់ជាកុំព្យូទ័រ ម៉ាស៊ីនព្រីន ជូនដល់អង្គភាពមាន សមត្ថកិច្ចរបស់ក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ធ្វើសកម្មភាពការបរ ទេសរបស់គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការពារជាតិវៀតណាម។

* សកម្មភាពសិក្ខាសាលា រួមមានសិក្ខាសាលាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាឆ្នាំ២០២៣ ដឹកនាំដោយការិយាល័យតំណាងពាណិជ្ជកម្មវៀតណាម ប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងអាជីវកម្មចំនួន១៥០ មកពីប្រទេសទាំងពីរ (ចាប់ពីម៉ោង៨៖ ៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះ) សិក្ខាសាលាលើប្រធានបទ ស្តីពីការដឹកជញ្ជូនលើផ្លូវវៀតណាម-កម្ពុជា ដឹកនាំដោយក្រុមហ៊ុនសាជីវកម្មទិនកាងសៃហ្គន ដោយមាន ការចូលរួមពីអាជីវកម្មចំនួន១២០ មកពីប្រទេសទាំងពីរ មានកម្មវិធីពាណិជ្ជកម្មនៅនឹងកន្លែង និងវិស័យ អ៊ីនធឺណិតនៅលើបណ្តាញ Videx.vn។

* សកម្មភាពពាណិជ្ជកម្ម និងការស្ទង់មតិទីផ្សារក្នុងប្រទេសម៉ាឡេស៊ី មាន១០អង្គភាពអាជីវកម្មចូលរួម។
* សកម្មភាពសម្ដែងសិល្បៈ ការតាំងបង្ហាញផលិតផល ការផ្លាស់ប្តូរវប្បធម៌ និងម្ហូបក្នុងតំបន់ភ្នំ។

* សកម្មភាពផ្សព្វផ្សាយ និងផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធសង្គមក្នុងប្រទេស និងក្រៅប្រទេស តាម គេហទំព័រ សមាគម រៀបចំផ្សព្វផ្សាយជំរុញពាណិជ្ជកម្ម និងបណ្ដាញទំនាក់ទំនងសង្គមផ្សាយផ្ទាល់ស្តីពី ព្រឹត្តិការណ៍នេះ។
*ចូលរួមក្នុងការតាំងពិព័រណ៍នេះ បណ្ដាធុរកិច្ចជន និងភ្ញៀវមកទស្សនា ត្រូវអាចតភ្ជាប់អាជីវកម្មនៅក្នុងព្រឹត្តិការណ៍ និងវេទិកាបច្ចេកវិទ្យាជាមួយអតិថិជន និងដៃគូរ ...។ល។ ចូលរួមក្នុងការ

* VIDEX ឆ្នាំ២០២៣ នឹងរៀបចំពិធីបូកសរុប ពិធីបិទ និងប្រគល់ប័ណ្ណសរសើរជូនអង្គភាព និង អាជីវកម្មដែលមានស្នាដៃឆ្នើមក្នុងការរៀបចំ និងចូលរួមការតាំងពិព័រណ៍នៅវេលាម៉ោង ១៤៖៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពពិព័រកោះពេជ្រ៕