(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមនុស្ស១៦នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៣នាក់ មុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ៣.១៨ក្រាម ៤កញ្ចប់ធំ និង២២កញ្ចប់តូច-កូកាអ៊ីន (cocaine) ៤គីឡូក្រាម។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់ និងនគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួន៦នាក់៕