(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ៥០០ដុល្លារជូនដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់ (link) ដើម្បីត្រួតពិនិត្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសបដិសេធចំពោះព័ត៌មាននេះដោយចាត់ទុកថា ជាព័ត៌មានប្រឌិតទាំងស្រុង ហើយសូមអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់ កុំចុចតំណភ្ជាប់នេះឱ្យសោះ ពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម​ (Telegram) ឬហ្វេសប៊ុក (Facebook) ឬអាចជាមេរោគក៏ថាបាន។

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា៖

«អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានព័ត៌មានក្លែងក្លាយមួយ ត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ៥០០ដុល្លារអាម៉េរិកជូនដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់ (link) ដើម្បីត្រួតពិនិត្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសបដិសេធចំពោះព័ត៌មាននេះ ដោយចាត់ទុកថា ជាព័ត៌មានប្រឌិតទាំងស្រុង ហើយសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់ កុំចុចតំណភ្ជាប់នេះឱ្យសោះ ពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម​ (Telegram) ឬហ្វេសប៊ុក (Facebook) របស់យើង ឬអាចជាមេរោគក៏ថាបាន»៕