(ប៉េកាំង)៖ ថ្ងៃទី២៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិដើម្បីរំលឹកខួប១០ឆ្នាំ នៃការលើកឡើងទស្សនការទូតជាមួយប្រទេសជិតខាងគឺស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន។

លោក Xi Jinping បានចង្អុលបង្ហាញថា គោលនយោបាយជាមូលដ្ឋាននៃទំនាក់ទំនងការទូតជាមួយ ប្រទេសជិតខាងរបស់ចិនគឺប្រកាន់ខ្ជាប់ នូវគោលការណ៍រាប់អាន និងភាពជាដៃគូជាមួយប្រទេសជិតខាង។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវទស្សនស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដែលបានអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជិតខាង ទំនុកចិត្តទៅវិញទៅមកខាងនយោបាយរវាងប្រទេសចិន និងប្រទេសជិតខាងបានត្រូវពង្រឹងជាបន្តបន្ទាប់ ហើយការរួមបញ្ចូលគ្នានៃផលប្រយោជន៍ក៏ស៊ីជម្រៅជាបន្តបន្ទាប់ផងដែរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃយុគសម័យថ្មី យើងនឹងបន្តផ្សព្វផ្សាយគុណតម្លៃអាស៊ី ដែលតម្កល់ទុកសន្តិភាព កិច្ចសហប្រតិបត្តិការ បរិយាបន្ននិងសមាហរណកម្មជាស្នូល ដើម្បីផ្តល់ជាកម្លាំងចលករថ្មីសម្រាប់ជំរុញសាមគ្គីភាព ការបើកចំហ និងវឌ្ឍនភាពនៅក្នុងតំបន់។ យើងនឹងជំរុញការអភិវឌ្ឍថ្មីនៃទស្សនស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដើម្បីឱ្យការធ្វើទំនើបកម្មតាមបែបផែនចិនផ្តល់ផលប្រយោជន៍ ដល់ប្រទេសជិតខាងកាន់តែច្រើន រួមគ្នាជំរុញ ដំណើរការទំនើបភាវូបនីយកម្មអាស៊ី និងធ្វើឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន បំពេញបន្ថែមគ្នាជាមួយបរិយាកាសជិតខាងក៏ល្អប្រសើរ ក្នុងន័យរួមគ្នាចារទំព័រថ្មីសម្រាប់ការជំរុញការកសាងសហគមន៍រួមវាសនានៃអាស៊ី និងសហគមន៍រួមវាសនានៃមនុស្សជាតិ!

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន