(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញជូនដំណឹងពី ការប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារជំនាន់ទី៣៣ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយសក្តានុពល មានសមត្ថភាព និងមានជំនាញ វិជ្ជាជីវៈស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល សម្រាប់គាំទ្រការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែមានបរិយាប័ន្ន និងសមាហរណកម្ម ជាមួយប្រទេសក្នុងតំបន់ ក្នុងបរិបទសដ្ឋកិច្ចឌីជីថល មណ្ឌលសិក្សាបច្ចេកទេសធនាគារ នឹងប្រឡងជ្រើសរើសសិស្សនិស្សិត និងមន្ត្រីបុគ្គលិក ធនាគារជាតិនៃកម្ពុជាសរុបចំនួន១៥០នាក់ ដើម្បីចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦៕

សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖