(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ អភិបាលខេត្តព្រះវិហារ ដោយត្រាស់បង្គាប់តែងតាំង លោក អ៊ុន ចាន់ដាអភិបាលរង ឡើងជាអភិបាលខេត្ត ជំនួសលោក អ៊ុំ ម៉ារ៉ា ដែលត្រូវផ្លាស់ប្តូរ មកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។
យោងតាមព្រះរាជក្រឹត្យ នៅថ្ងៃទី១២ខែសីហា ឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទើបទទួលបាន នៅយប់ថ្ងៃច័ន្ទ បានបញ្ជាក់ថា ផ្ទេរភារកិច្ចលោក អ៊ុំ ម៉ារ៉ា ជាអភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ មកបម្រើការងារនៅ ទីស្តីការក្រសួងមហាផ្ទៃ ហើយតែងតាំងលោក អ៊ុន ចាន់ដា អភិបាលរងខេត្ត ជាអភិបាលខេត្តព្រះវិហារវិញ៕
សូមអានព័ត៌មានលម្អិត ព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទីខាងក្រោមនេះ៖