(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកបដិសេធព្រះរាជសារក្លែងក្លាយ ដែលបានសរសេរនិមន្ដ ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតី វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) និមន្ដទៅសម្ដែងព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទានរបស់ ព្រះមហាក្សត្រ និងហ្លូងម៉ែ នៅវត្តទេពវិមាន (ហៅវត្តកាន់ទ្រង់) ស្ថិតនៅឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

លិខិតរបស់ក្រសួងព្រះបរមរាជវាំង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងព្រះបរមរាជវាំង សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ចំពោះលិខិតដែលមានភ្ជាប់មកជាមួយនេះ ជាលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម ដោយជនអនាមិក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ពុំមែនជា ព្រះរាជសារពិតប្រាកដ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឡើយ»។

ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងព្រះបរមរាជវាំង៖