(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិច លើគេហទំព័ររបស់ក្រសួង https://mlmupc.gov.kh/ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសេវាសុរិយាដីតាមប្រព័ន្ធអនឡាញ ។

សេវានេះអាចឱ្យប្រជាពលរដ្ឋ បញ្ជាក់អំពីភាពពិតប្រាកដត្រឹមត្រូវ នៃប័ណ្ណកម្មសិទ្ធិដីធ្លី ដោយគ្រាន់តែវាយបញ្ចូលនូវលេខសម្គាល់ នៅលើសន្លឹកប័ណ្ណ៕