(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រី ខៀវ ស៉ីណា ដែលបានឧបត្ថម្ភ សម្ភារ និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់រៀបចំចាត់ចែង ក្នុងពិធីបុណ្យអុំទូក ថ្នាក់ខេត្តនៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

ពិធីប្រគល់និងទទួល ធ្វើឡើងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

សម្ភារ និងថវិកា រួមមាន៖ ថវិកា២០លានរៀល អាវ ខោ និងមួក ចំនួន ១៧១៥ឈុត និងទឹកសុទ្ធ ចំនួន ១០០យួរ៕