(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះបានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន China State Construction (Cambodia) Co., Ltd. ដឹកនាំដោយលោក Ma Xue Bing អគ្គនាយកក្រុមហ៊ុន China Construction Third Engineering Bureau International Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
ជំនួបនេះ បានពិភាក្សាលើលទ្ធភាព និងឱកាសក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល របស់ក្រុមហ៊ុន លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការ និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១៕