(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥៦នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៩ករណី ឃាត់ខ្លួន ៤០នាក់
* ករណីប្រើប្រាស់ ៤ករណី ឃាត់ខ្លួន១៤នាក់
* ករណីចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន២នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៥៩៣ករណី ឃាត់ខ្លួ​ន ១៦,៣៤៨នាក់ (ស្រី១០៥៤នាក់)៕