(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាល Action Learning ដ៏ល្បីលើពិភពលោក មានវត្ដមាននៅកម្ពុជាហើយ ដែលជាវគ្គបណ្ដុះបណ្ដាលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ជួយជាមធ្យោមបាយ ក្នុងការដោះស្រាយ បញ្ហាដ៏ស្មុគស្មាញ ដែលតែងតែមាន នៅក្នុងការងារជាក្រុមលក្ខណៈតូច ធំ ហើយ Action Learning គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់តែងតែជួបប្រទះ តែពេលនេះនឹងអស់កង្វល់ពីបញ្ហាទាំងអស់នេះ។
លោក ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន Westline Education Group បានថ្លែងថា វគ្គបណ្ដុះបណ្ដាល Action Learning គឺជាវគ្គពង្រឹង គុណភាព និងជំរុញ ដំណើរការស្ថាប័ន កាត់បន្ថយ ការចំណាយ បង្កើត ផលិតផលនិងសេវាកម្មថ្មី និងកំណែទំរង់ វប្បធម៌ក្នុងកន្លែងការងារ កត្តានេះហើយបានជាក្រុមហ៊ុន Westline Education Group បាន នាំយកកម្មវិធីបណ្ដុះបណ្ដាលនេះមកកាន់ប្រទេសកម្ពុជា ដោយសារតែ ក្រុមហ៊ុន Westline Education Group មានវគ្គបណ្ដុះបណ្ដាលជាច្រើនរួចមកហើយ និងមានបទពិសោធន៍ លើការគ្រប់គ្រង និងដឹកនាំផងដែរ ។
លោកបន្តថា «ថ្វីត្បិតតែយើងមានចំណេះដឹងច្រើនក៏ពិតមែន តែយើងក៏ត្រូវការពង្រឹងសមត្ថភាព របស់យើងឲ្យកាន់តែខ្លាំងបន្ថែមទៀត យើងត្រូវការចំណេះដឹងថ្មីៗនិងជំនាញថ្មីៗ សម្រាប់អនុវត្តនូវការងារ របស់យើង ពិសេសកម្មវិធីបណ្ដុះបណ្ដាលនេះ អាចឲ្យអ្នកមិនពូកែនិយាយ ឲ្យក្លាយជាអ្នកពូកែនិយាយ ធ្វើឲ្យអ្នកពូកែនិយាយច្រើន តែគ្មានប្រយោជន៍ ទៅជាអ្នកដែលនិយាយ ដែលមានប្រយោជន៍ជាដើម រួមទាំងចំនុចសំខាន់ៗជាច្រើនទៀត»។
លោកបន្ដថា ពិសេសក្នុងវគ្គបណ្ដុះបណ្ដាល Action Learning បានចូលរួមចំណែកច្រើនអស់ពី ការរំពឹងទុករបស់លោកអ្នកថែមទៀត ព្រោះពេលដែលអ្នកបានចូលរៀន នូវនឹងដឹងពីវិនីសាស្រ្ដ ក្នុងការធ្វើការងារ បានយ៉ាងជោគជ័យ ជាងនេះទៅទៀត អាចយកទៅប្រើប្រាស់នៅក្នុងក្រុមគ្រួសារ ការសិក្សាជាក្រុមជាលក្ខណៈតូច និងធំ។
លោកបន្ដថា កម្មវិធីបណ្ដុះបណ្ដាលពិសេស មកពីប្រទេសសិង្ហបុរីមួយនេះ យើងបានបើកបណ្ដុះបណ្ដាល ដល់មន្ត្រីនៅតាមក្រុមហ៊ុន អង្គការនានា យ៉ាងល្អឥតខ្ចោះនៅ
នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៦ ដោយវិទ្យាស្ថាន WIAL កម្ពុជា សហការជាមួយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន បានរៀបចំបើកដំណើរការវគ្គបណ្ដុះបណ្ដាល Action Leaning និងចុះឈ្មោះនៅកម្ពុជា ជាផ្លូវការនៅ មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា កូរ៉េ (CKCC) ដែលមានអ្នកដៃគូអាជីវកម្ម បុគ្គលិក ជាន់ខ្ពស់ ក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុនសំខាន់ៗចូលរួមក្នុងកម្មវិធី នេះ។
គួរបបញ្ជក់ថា ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បច្ចុប្បន្ន បាននាំចូលវគ្គបណ្ដុះបណ្ដាល7Habit for Effective និង People leader in me ពីសហរដ្ឋអាមេរិកMoney Tree ពីប្រទេសម៉ាឡេស៊ី និងកម្មវិធីតន្ដ្រី អន្ដរជាតិ ពីសាលាតន្ដ្រី Allegro ផងដែរ។ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប កំពុងដំណើរការសាលារៀន ចំនួន ១១ ក្នុងនោះសាលារៀន វ៉េស្ទឡាញន៍ចំនួន៧ សាលារៀនណត្សឡាញ៍ ចំនួន១ សាលាអន្ដរជាតិ Apple Tree ចំនួន ១សាលាអន្ដរជាតិ Forest Hill ចំនួន ២ ដែលមានសិស្សប្រមាណ១២,០០០ នាក់ ជាមួយក្រុមហ៊ុន បណ្ដុះបណ្ដាល ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់អាជីវកម្ម(EDI) ចំនួន ១ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាចិន Chang Cheng ចំនួន១។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក និងគ្រូបង្រៀន សរុបប្រមាណជាង១ពាន់នាក់៕