(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារាចរស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស ដោយតាមរយៈសារាចរនេះ បងប្អូនអាជីវករ នឹងទទួលបានសិទ្ធិតកូនតចៅ ដោយគ្មានពេលកំណត់ ហើយមិនចាំបាច់ស្នើសុំពន្យារពេលទៀតទេ។
ជាមួយនោះដែរ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឲ្យដឹងថា «ផ្សារកំពង់ឆ្នាំងដែលបានស្នើរសុំពន្យាអាណត្តិពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៤០ ដែលខ្ញុំយល់ព្រមសប្តាហ៍មុននេះ ក៏ត្រូវបានបន្តគ្មានទីបញ្ចប់តកូនតចៅដែរ។ សុំបងប្អូនជួយថតសារាចរនេះ ចែកគ្នារក្សាទុក ឬបិទតាមតូបលក់ដូរ ដើម្បីបង្ហាញពួកអាក្រក់ និងប្រាប់ពួកគេថាឈប់បោកប្រាស់តទៅទៀតទៅ»៕
ខាងក្រោមនេះជាសារាចរស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស៖