(ភ្នំពេញ)៖​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute – GGGI) ដឹកនាំដោយកញ្ញា Shomi Kim តំណាង GGGI ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី លោក​ លោកស្រី​ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ក្នុងជំនួបនេះបានលើកឡើងអំពី គម្រោងដែលវិទ្យាស្ថានបាន និងកំពុងសិក្សា ក៏ដូចជាគម្រោងកំពុងអនុវត្ត និងគ្រោងនឹងអនុវត្តនៅកម្ពុជានាពេលខាងមុខផងដែរ៕