(ភ្នំពេញ)៖​ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ក្នុងក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (ក្រុម “ច”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីត្រៀមសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន​ លើកទី១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធផ្នែករាជរដ្ឋាភិបាល នៃក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (ក្រុម “ច”) ដើម្បីត្រៀមប្រជុំជាមួយផ្នែកឯកជន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ខាងមុខ៕