(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ញើលិខិតមួយច្បាស់ ទៅអភិបាលរាជធានី-ខេត្តទាំង២៥ ស្នើឲ្យធ្វើការពង្រឹងការគ្រប់គ្រង ការផ្តល់សេវាសម្បទាន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ជៀសវាងការកើតចេញបាតុភាពជាយថាហេតុ។
ក្រសួងសេដ្ឋកិច្ច បានជំរុញឲ្យអភិបាលរាជធានី-ខេត្តទាំងអស់បន្តចាត់វិធានការបន្ថែមទៀត ដូចជាការដាក់ស្លាកតម្លៃភាស៊ី ការប្រើប្រាស់ប័ណ្ណភាស៊ី ការសំអានអនាម័យ ការបំពាក់ឯកសណ្ឋាន និងការរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយ ស្របតាមសៀវភៅបន្ទុក ឬកិច្ចសន្យាភាស៊ីគ្រប់ប្រភេទដែលបានកំណត់៕
សូមមអានលិខិតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ផ្ញើជូនអភិបាលរាជធានី-ខេត្ត៖