(ភ្នំពេញ)៖ សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា ព្រមទាំងបុត្រី កំពុងមានទុក្ខជាទម្ងន់ដោយ លោក សុក ខៀវ សមិទ្ធិ ត្រូវជាកូនប្រុសបង្កើត បានទទួលមរណភាព កាលពីវេលាម៉ោង ០៨:៥០ នាទីយប់ ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ២២ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសេចក្តីជូនដំណឹងខុទ្ទកាល័យសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា។

បច្ចុប្បន្ន សព លោក សុក ខៀវ សមិទ្ធិ ត្រូវបានតម្កល់ទុក ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ព្រះពុទ្ធសាសនា នៅភូមិគ្រឹះសាស្ត្រាចារ្យបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៣៤ ភូមិព្រែករកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបជាដំណឹង និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រនេះ ជាមួយក្រុមគ្រួសារនៃសពតាមការគួរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង និងកម្មវិធីបុណ្យសព៖