(ភ្នំពេញ)៖ ខួបទី៣២ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) ថ្ងៃទី២៣ តុលា ឆ្នាំ២០២៣នេះ គឺជាខួបទី ៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២៣)។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិ ដ៏វែងអន្លាយនៃដំណើរតស៊ូបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពនៅកម្ពុជា។

ជាមួយគ្នានេះដែរ សហភាពអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់កុំយកបញ្ហាសន្ទិសញ្ញាទីក្រុងប៉ារីស មកធ្វើជាប្រយោជន៍ក្នុងការចំណេញនយោបាយផ្ទាល់ខ្លួន និងសូមឱ្យចូលរួមការពារសុខសន្តិភាព និងគោរពដឹងគុណដល់ស្ថាបនិកសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានអង្គព្រះមហាវីរក្សត្រ ព្រះបរមរតៈកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងតួអង្គសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនសំខាន់ៗនានា ក្នុងការសម្រេចបាននូវសន្ធិសញ្ញាមួយនេះ ក្នុងការពួនជ្រំ និងដឹកនាំកម្ពុជាដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី «ខ្មែរតែមួយ បុព្វហេតុតែមួយ» ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សហភាពអង្គការសង្គមស៊ីវិល៖