(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២០ករណី ឃាត់ខ្លួនជនសង្ស័យ៤៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន២២នាក់
* ករណីប្រើប្រាស់៨ករណី ឃាត់ខ្លួន២៤នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួនម្នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៥៩៦ករណី ឃាត់ខ្លួ​ន ១៦,២៩២នាក់ (ស្រី១០៥៣នាក់)៕