(ភ្នំពេញ)៖ លោក ស្រេង ឈាងហោ អាយុ៦៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៥៦អាបេ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ ច្បាប់ដើមលេខ៥៥៥ ប.ជ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១១ ចេញដោយលោក គិត សុផា អភិបាលខណ្ឌដង្កោ ជាប្រភទដីស្រែ ទំហំ១៨៧២ ម៉ែត្រក្រឡា មានទីតាំងនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដីនេះមានព្រំប្រទល់ដីខាងជើងទល់នឹងភ្លឺទោល ខាងកើតទល់នឹងផ្លូវចូលវត្ត ខាងត្បូងទល់នឹង ស្រេង ឈាងហោ ខាងលិចទល់នឹង ស្រេង ឈាងហោ។ កាលពីកំឡុងឆ្នាំ២០២០ លោកបានរុះរើការិយាល័យលក់ផ្ទះល្វែង ជាញឹកញាប់ពេក មិនដឹងថាច្រឡំដៃទុកលិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ ច្បាប់ដើមនៅកន្លែងណានោះទេ។

លោកសូមធានាអះអាងថា មិនបានយកលិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ នេះទៅលក់ ឬដាក់បញ្ចាំ ទៅឲ្យបុគ្គលណាម្នាក់ឡើយ។ បើមិនពិតដូចការរៀបរាប់ខាងលើ លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់៕