(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចបង្កើត និងចាត់តាំងក្រុមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នា២០២៣នេះ បញ្ជាក់ថា សមសភាពក្រុមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានចំនួន ៥នាក់ ក្នុងនោះមានលោក អេង ទូច រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ជាប្រធាន៕