(ស្វាយរៀង)៖ បុរសម្នាក់ដែលគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បានធ្វើអត្តឃាតខ្លួនឯង ដោយសាមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។ ហេតុការណ៍នេះ ត្រូវបានអ្នកភូមិនិងក្រុមគ្រួសារ រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីពិនិត្យសាកសព ពីវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលាឆ្នាំ២០២៣។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ដួង រ៉ា អាយុ៥១ឆ្នាំ ជាសមាជិក ក្រុមប្រឹក្សាឃុំ រស់នៅភូមិឃុំខាងលើ តាមការបំភ្លឺរបស់ឈ្មោះ អ៊ុក ណារី (ត្រូវជាប្រពន្ធសាកសព)បានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មានជំងឺប្រចាំកាយ ឈឺយូរឆ្នាំមកហើយ ដោយសារមានជំងឺទឹកនោមប្រៃនិងលើសឈាម។

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួយលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញខេត្តបានសហការជាមួយកម្លាំងជំនាញស្រុក និងគ្រូពេទ្យមណ្ឌលសុខភាពបុសមន បានពិនិត្យសាកសពដោយ សន្និដ្ឋានថាពិតជាស្លាប់ដោយសារធ្វើអត្តឃាតអារកខ្លួនឯងប្រាកដមែន ដោយមិនមានស្នាកស្នាមអ្វីស្គាល់ជារឿងឃាដកម្មនោះទេ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕