(អ៉ីស្តង់ប៊ុល)៖ ប៉ូលិសតួកគី បានឆ្មក់ចូលអគារតុលាការចំនួន ៣កន្លែងផ្សេងគ្នានៅក្នុងទីក្រុងអ៉ីស្តង់ប៊ុល ដោយឃាត់ខ្លួនមនុស្ស ១៧៣នាក់ ពាក់ព័ន្ធនឹងករណីធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតីមិនបានសម្រេចកាលពីថ្ងៃទី១៥-១៦ ខែកក្កដាកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍មកថា មន្ត្រីតុលាការចំនួន ១៧៣នោះ មានមួយចំនួនធំត្រូវបានបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិស ដើម្បីសួរនាំ ខណៈដែលអ្នកនៅសល់ត្រូវបានឃុំខ្លួនបណ្ណោះអាសន្ន។
គួរបញ្ជាក់ផងដែរថា ក្រោយពីរដ្ឋប្រហារបរាជ័យ រដ្ឋាភិបាលតួកគីបានសម្រេចបង្កើតច្បាប់ប្រហារជីវិតឡើងវិញ និងសម្រេចដាក់កងកម្លាំងទាំងអស់ឲ្យនៅក្រោមតែប្រធានាធិបតីម្នាក់៕