(ភ្នំពេញ)៖ បណ្ដុំអង្គការសង្គមស៊ីវិល បានលើកឡើងថាបើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍយើងមិនអាចកែខៃប្រវត្តិសាស្រ្តបានទេគឺសម្តេចតេជោ ហ៊ុន សែន កាន់តែជាសត្យានុម័តបន្ថែមទៀតនោះ គឺការលះបង់សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះ របស់សម្តេច ក្នុងការការពារទឹកដី សាសនា រាជបល្ល័ង្ក និងប្រជាជនខ្មែរ។

កម្ពុជាមុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសរបស់សម្តេចតេជោទេនោះ ម្លេះកម្ពុជាអាចនឹងបន្តជោគជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សារ និងសមាហរន្តកម្មបាននោះឡើយ។

សក្ខីកម្មមានដូចជា នយោបាយ DIFIT នយោបាយជំហានគីងគក់នយោបាយ អភិក្រម៥ នយោបាយស្តារប្រទេស នយោបាយសេដ្ឋកិច្ចការទូត ពិសេសនយោបាយស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពីការបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ល។ «សន្តិភាព ប្រទេសណាក៏ចង់បាន បើគ្មានសន្តិភាពពិតណាស់ ក៏គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់»

បើគេនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១  យើងមិនអាចរំលងបានទេ គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។

សករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេ ការធ្វើកំណែរទម្រង់គ្រប់សព្វបែបយ៉ាង ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ ពិសេសសម្រាប់នីតិកាលទី៧នេះ គឺបានសបញ្ជាក់ថាកម្ពុជាបានបោះជំហានមួយទៀត គឺបានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយមកអភិឌ្ឍប្រទេស និងបន្តការពាសន្តិភាពឱ្យខានតែបាន៕