(ភ្នំពេញ)៖ សាលាសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី២ ដើម្បីជ្រើសរើសមេភូមិបង្កើតថ្មី និងបន្ដសុពលភាពចំពោះមេភូមិបច្ចុប្បន្ន ដែលបានប្រព្រឹត្តទៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។
ក្នុងកិច្ចប្រជុំនេះ សម្រេចបានលទ្ធផលដូចជា៖
ទី១-ភូមិចុងខ្សាច់ លោក សុខ គន្ធា ទទួលបានសម្លេង៧/៧
ទី២-ភូមិបាក់ទូក លោក ង៉ែត ចាន់ ទទួលបានសម្លេង៧/៧
ទី៣-ភូមិទួលគោក លោក មឿង សារ៉ាត់ ទទួលបានសម្លេង៧/៧
ទី៤-ភូមិ ទួលថ្ងាន់ លោកស្រី ទៀង សោភ័ណ្ឌ ទទួលបានសម្លេង៧/៧
ទី៥-ភូមិពោងពាយ លោក តាន់ ប៊ុណ្ណាវុធ ទទួលបានសម្លេង៧/៧
ទី៦-ភូមិទួលពពែ លោកស្រី តូច គន្ធា ទទួលបានសម្លេង៧/៧
ទី៧-ភូមិបឹងរាំង លោក គឹម បូ ទទួលបានសម្លេង៧/៧
ទី៨-ភូមិគង្គាផុស លោក ពុត លី ទទួលបានសម្លេង៧/៧
ទី៩-ភូមិកោះអណ្តែត លោក ហ៊ុល សារឿន ទទួលបានសម្លេង៧/៧
ទី១០-ភូមិផ្សារតូច បន្តសុពលភាពជូន លោក អៀង មីន
ទី១១-ភូមិទួលសង្កែ បន្តសុពលភាពជូន លោក សេង ប៊ុនថៃ
ទី១២-ផ្ទេរ លោក ប៉ុល ឌីមពី ភូមិទួលគោក ទៅជាមេភូមិទួលសំពៅ និងបន្តសុពលភាពជាមេភូមិ។
ក្នុងនោះដែរ អង្គប្រជុំក៏បានអញ្ជើញ លោកមេភូមិដែលទើបជាប់ឆ្នោត និងមេភូមិបន្ដសុពលភាព មកធ្វើការផ្តាំផ្ញើ និងជំរាបពីតួនាទី ភារកិច្ចជាមេភូមិ ដែលត្រូវទទួលសុពលភាព ចាប់ពីពេលនេះតទៅផងដែរ៕