(ម៉ៅថាយ)៖ Fresh News និងថ្នាក់ដឹកនាំ នៃប្រព័ន្ធផ្សព្វផ្សាយពិភពលោក បានមកដល់ទឹកដី Moutai ជាទីក្រុង ដែលស្ថិតក្នុង​ខេត្ត Guizhou នៅថ្ងៃទី២២ ខែតុលា ដើម្បីឈ្វេងយល់ពីប្រវត្តិផលិតស្រាចិនបុរាណ។ នេះជាក្រុង មានដីលក្ខណៈខ្ពង់រាប ដែលមានមនុស្សប្រមាណត្រឹមតែ ៦៥.០០០ នាក់ដែលកំពុងរស់នៅទីនេះ។

តំបន់នេះ គឺជាកន្លែងតែមួយគត់សម្រាប់ផលិតស្រា Moutai ដែលមានប្រវត្តិតាំងពីបុរាណ ដោយសារតែទន្លេ Chishui គឺជាប្រភពទឹកពិសេស។ ប្រសិនបើស្រា Moutai ប្រើទឹកធម្មតា រសជាតិនឹងមិនឆ្ងាញ់ទេ។

សូមជម្រាបថា People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញមេដឹកនាំនៃបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា លើពិភពលោកចំនួន៧៥ ដើម្បីចូលរួមបេសកកម្មនៅចិន ពាក់ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ BRI ខណៈ Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញ៕