(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ដល់ម្ចាស់យានយន្ដទាំងអស់ ដែលបានធ្វើការស្នើសុំធ្វើប័ណ្ណ សម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឲ្យមកទទួលយកប័ណ្ណ នៅតាមទីកន្លែងដែលខ្លួន បានដាក់ពាក្យធ្វើរួមមាន តាមសាខាពន្ធដារ និងតាមធនគារជាដើម។
យោងតាមការជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា អគ្គនាយកដ្ឋានបានធ្វើការបោះពុម្ពប័ណ្ណ សម្គាល់ការបង់ពន្ធនេះរួចរាល់ហើយ ដូចច្នេះសូមជូនដំណឹងដល់ម្ចាស់យានយន្ដ ដែលមិនទាន់បានទទួលបានប័ណ្ណ សូមអញ្ញើញមកទទួលយកប័ណ្ណសម្គាល់ ការបង់ពន្ធមធ្យោបាយដឹកជញ្ជូននេះ នៅតាមទីតាំងដែលម្ចាស់យានយន្ដ បានស្នើសុំ ដោយភ្ជាប់មកនូវបង្កាន់ដៃទទួលប្រាក់ពន្ធ ដែលបញ្ជាក់ការស្នើសុំធ្វើប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖