(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រកាស តែងតាំងលោកស្រី គឹម សុវណ្ណា ជាប្រធានមន្ទីរទេសចរណ៍ថ្មី ប្រចាំរាជធានីភ្នំពេញ ជំនួសលោក តាំង សុចិត្រគ្រឹស្នា ដែលត្រូវផ្លាស់ទៅជាប្រធានទេសចរណ៍ខេត្តព្រះសីហនុ។
ពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងក្នុងសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ, លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕