(ភ្នំពេញ)៖ ខុទ្ទកាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់ ឯកឧត្ដម ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:១០នាទី ដោយរោគាពាធ ក្នុងជន្មាយុ ៦៤ឆ្នាំ ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ឯកឧត្ដម ប្រាក់ វណ្ណឌី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕