Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថាន​ភាព​អាកាស​យាន​ដ្ឋាន ​JFK Airport​ វិល​ទៅ​ប្រក្រតី​វិញ ​ក្រោយ​ពី​កើត​មាន​​ភាព​ចលាចល ​ថា​មាន​ករណី​ផ្ទុះ​អាវុធ

15-08-2016 16:09

(ញូវយ៉ក)៖ ប៉ូលិសបានបញ្ជាក់ថា នៅពេលនេះ ស្ថានការណ៍នៅអាកាសយានដ្ឋាន​ JFK Airport បានវិលទៅរកភាព​ប្រក្រតីវិញ បន្ទាប់ពីមានភាពចលាចល​ ដែលបង្កឡើងដោយពាក្យចចាមអារ៉ាមថា មាន​ករណីផ្ទុះអាវុធ​នៅ​​ក្នុង​អាកាស​យានដ្ឋាន។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្តិច។

សាក្សីពីរនាក់ បានរាយការណ៍មកថា ពួកគេបានឮសំឡេងផ្ទុះអាវុធនៅក្នុងច្រក Terminal 8 ក្នុងប្រលានយន្ដហោះ នាម៉ោង ៩៖៣០នាទីយប់ (ម៉ោង ៨៖៣០នាទីព្រឹក ម៉ោងនៅកម្ពុជា)។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ប៉ូលិសបាន​ជម្លៀស​អ្នកដំណើរ និង​ស្វែងរកជនជង្ស័យ ប៉ុន្តែជាលទ្ធផល គឺរកពុំឃើញអ្វីឡើយ សូម្បីតែសំបកគ្រាប់កាំភ្លើង។

ព័ត៌មានលម្អិតទាក់ទងនឹងករណីនេះ ពុំមានសេចក្ដីរាយការណ៍ឡើយ សូម្បីតែប៉ូលិសប្រចាំតំបន់ក៏មិនបានបង្ហើបឲ្យដឹងផងដែរ៕