(ប៉េកាំង)៖ «Fan» ដែលជាទិដ្ឋភាពរាំដ៏អស្ចារ្យមួយ ត្រូវបានសម្តែងឡើង ដើម្បីស្វាគមន៍ថ្នាក់ដឹកនាំ នៃប្រព័ន្ធផ្សព្វផ្សាយពិភពលោក ក្នុងនោះមានតំណាង Fresh News ផងដែរ ហើយការសម្តែងបានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា នៅសាលតាំងពិព័រណ៍ Huawei ដែលមានទីតាំងនៅទីក្រុងប៉េកាំង ប្រទេសចិន។

ពាក្យ«Fan» គឺមានន័យដូចនឹងពាក្យ «សេចក្តីល្អ» នៅក្នុងភាសាចិន ដែលមានន័យថា សេចក្តីល្អ និងភាពស្ងប់ស្ងាត់។

សូមជម្រាបថា People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញមេដឹកនាំនៃបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា លើពិភពលោកចំនួន៧៥ ដើម្បីចូលរួមបេសកកម្មនៅចិន ពាក់ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ BRI ខណៈ Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញ៕