(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព នៅម៉ោង១០៖១០នាទី ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ដោយរោគាពាធ នៅក្នុងជន្មាយុ៦៤ឆ្នាំ។

នេះបើយោងតាមក្រុមគ្រួសារសព ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News និងជាការជូនដំណឹងដល់សាច់ញាតិជិតឆ្ងាយនៃសព។