(ភ្នំពេញ)៖ ឯកឧត្តម ជាម ចន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧៧ឈានចូល ៧៨ឆ្នាំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ឯកឧត្តមសូមសម្តែងនូវការគោរពដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលកន្លងមកក៏ដូចបច្ចុប្បន្ន ឯកឧត្តម តែងតែបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងការបម្រើប្រទេសជាតិមាតុភូមិដ៏បវររុងរឿង នៃយើង ឱ្យមានការរីកចម្រើនជឿនលឿនខ្លាំងក្លា តាមរយៈការពង្រឹងនីតិរដ្ឋ លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងការលើកកម្ពស់កិត្យានុភាពរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីរន្ទឺទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិផងដែរ៕