(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានទុក្ខជាទម្ងន់ដោយលោកស្រី ជា តាំងគួយ ត្រូវជាភរិយា បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៣៖៥៨នាទីព្រឹក ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយជរាពាធ។
សពតម្កល់នៅគេហដ្ឋានផ្ទះលេខ២២ ផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹង ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាដំណឹងតាមការគួរ៕