(ប៉េកាំង)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បណ្តាញព័ត៌មាន Fresh News និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយលើពិភពលោក ពាក់ព័ន្ធ BRI បានអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុន សាជីវកម្មវិស្វកម្មថាមពលចិន ឬ Energy China ហៅកាត់ (CEEC)។
CEEC បានជាប់ឈ្មោះនៅក្នុងបញ្ជី ក្រុមហ៊ុនកំពូលទាំង ៥០០ជុំវិញពិភពលោក ខណៈវាអាចផលិតថាមពលបាន ១.៣៥ លានគីឡូវ៉ាត់។
CEEC គឺជាក្រុមហ៊ុនថាមពលគ្រប់គ្រងដោយរដ្ឋរបស់ចិនដែលមានទីស្នាក់ការនៅសង្កាត់ Chaoyang ទីក្រុងប៉េកាំង។
ទស្សនកិច្ចនេះ រៀបចំដោយ People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដោយអញ្ជើញ មេដឹកនាំ នៃបណ្តាប្រព័ន្ធ ផ្សព្វផ្សាយនានា លើពិភពលោក ចំនួន៧៥ ជាពិសេស អ្នកពាក់ព័ន្ធ គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និង ផ្លូវ។ Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជា តែមួយគត់ ដែលត្រូវបានអញ្ជើញ៕