(ភ្នំពេញ)៖ សាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នំា ២០១៦នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសសើរ ដល់សិស្សឆ្នើមដែលបញ្ចប់បឋម និងមធ្យមសិក្សាប្រចាំឆ្នាំ២០១៥-២០១៦ នៅសាខាទី១៣។
ពិធីប្រគល់សញ្ញាបត្រ និងប័ណ្ណសសើរនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស៊ី លាង អគ្គនាយកសាលាអាមេរិកកាំប្រ៊ីជ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុស្សិស យ៉ាងច្រើនកុះករផងដែរ។
សាលាអន្តរជាតិអាមេរិកកាំប្រ៊ីជ ជាសាលាដែលមានគុណភាពខ្ពស់ ជំនាញច្បាស់លាស់ និងជាថ្នាលបណ្តុះបណ្ដាលចំណេះដឹង បានយ៉ាងមានប្រសិទ្ធិភាព១០០% ទាំងចំណេះដឹងទូទៅភាសាខ្មែរ ពីថ្នាក់មត្ដេយ្យដល់ថ្នាក់ទី១២៕