(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៧៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៦ករណី ឃាត់ខ្លួន៥២នាក់
* ករណីប្រេីប្រាស់ ៧ករណី ឃាត់ខ្លួន២៥នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន២នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៥២៦ករណី ឃាត់ខ្លួ​ន ១៦,២១១នាក់ (ស្រី១០៤២នាក់)៕