(ភ្នំពេញ)៖ ជំនន់ទឹកភ្លៀងធ្លាក់ពីខេត្តកំពង់ស្ពឺ កំពុងបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅតាម​បណ្តោយស្ទឹងព្រែកត្នោត។ ទាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល​ និងរាជធានីភ្នំពេញផងដែរ។

ក្នុងនោះផ្ទះប្រជាពលរដ្ឋនៅជាយរាជធានីភ្នំពេញ ជាច្រើនខ្នងកំពុងរងការជន់លិច។ បើទោះបីជាយ៉ាងណា អាជ្ញាធរ ក៏បានយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងមានការផ្តល់ស្បៀង​អាហារផ្សេងៗសម្រាប់ពលរដ្ឋរងគ្រោះដោះស្រាយការលំបាកក្នុងជីវភាពផងដែរ។

ការជន់លិចនេះ ត្រូវបានរំពឹងថា នឹងធូរស្រាលទៅវិញ បើមិនមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែក​ខាងលើ​នៃខេត្តកំពង់ស្ពឺទេនោះ។

ខាងក្រោមនេះ គឺជារូបភាពបង្ហាញពីទិដ្ឋភាពនៃការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ៖