(ភ្នំពេញ)៖ នាថ្មីៗនេះ មានការវាយប្រហារយ៉ាងរន្ធត់មួយទៅលើប្រទេសអ៉ីស្រាអែល នៅតំបន់ហ្គាហ្សា ពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលជាមូលហេតុជំរុញឱ្យអ៉ីស្រាអែល បើកប្រតិបត្តិការសងសឹកយ៉ាងខ្លាំងសម្បើម បង្កើតជាសង្គ្រាមផ្ទុះឡើង។ សង្គ្រាមរវាងក្រុមហាម៉ាស់ និងអ៉ីស្រាអែល បានបង្កជាការព្រួយបារម្ភបន្ថែមចំពោះសន្តិសុខពិភពលោក បន្ទាប់ពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ តើអ្វីជាដើមហេតុនាំឱ្យមានសង្គ្រាមនេះ? តើជម្លោះរវាងអ៉ីស្រាអែល-ប៉ាឡេស្ទីន ធ្វើឱ្យមានផលប៉ះពាល់បន្ថែមយ៉ាងណាខ្លះ សម្រាប់ពិភពលោក?

នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ តើជម្លោះប្រវត្តិសាស្រ្តរវាងអ៉ីស្រាអែល-ប៉ាឡេស្ទីន អាចមានផ្លូវដោះស្រាយទេ?

កិច្ចពិភាក្សានេះ មានការចូលរួមពីវាគ្មិន២រូប នោះគឺ៖
១៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា
២៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕