(រតនគិរី)៖ លោក ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោករដ្ឋមន្ត្រី ចាយ បូរិន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បាននាំយកអំណោយជាអង្ករចំនួន៣តោន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចាន់មុន្នី ហ៊ុនម៉ាណែត ជូនដល់វត្តចំនួន៥ក្នុងខេត្តរតនគិរី។

ពិធីប្រគល់ទទួលអំណោយនេះប្រារព្ធធ្វើឡើងនៅវត្តឥសានរតនារាម (វត្តភ្នំស្វាយ) នៅក្រុងបានលុង ដោយមានការនិមន្ត និងចូលរួមពីសំណាក់ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃជាច្រើនអង្គ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ព្រមទាំងប្រធានមន្ទីរអង្គភាពមួយចំនួនផងដែរ។

សូមបញ្ជាក់ថា វត្តទាំង៥រួមមាន៖១-វត្តឧត្តមសាមគ្គីរតនារាម ស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ទទួលបានអង្ករ១តោន បច្ច័យ១៥ម៉ឺនរៀល​ ២-វត្តភោនថងប៉ាកាឡាន់ ស្ថិតនៅភូមិប៉ាកាឡាន់ឃុំប៉ាកាឡាន់ស្រុកវើនសៃ អង្ករ៥០០គីឡូក្រាម បច្ច័យ១៥ម៉ឺនរៀល ៣-វត្តរស្មីរុក្ខារាម ស្ថិតនៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ អង្ករ៥០០គីឡូក្រាមបច្ច័យ១៥ម៉ឺនរៀល ៤-វត្តអារញ្ញារាម ស្ថិតនៅភូមិលំផាត់ឃុំជ័យឧត្តម ស្រុកលំផាត់ អង្ករ៥០០គីឡូក្រាម បច្ច័យ១៥ម៉ឺនរៀល ៥-វត្តវិចិត្រសោភា ស្ថិតនៅភូមិពីរ ឃុំស្រែអង្រ្គង ស្រុកកូនមុំ អង្ករ៥០០គីឡូក្រាម បច្ច័យ១៥ម៉ឺនរៀល៕